វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ២០១៦
14 October 2016

ក្រសួងបរិស្ថាន បានកំពុងរៀបចំវេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ២០១៦ ដែលជា​ព្រឹត្តិការណ៍​ដំបូង​បង្អស់​និងក្នុង​ទ្រង់ទ្រាយ​ធំ​សម្រាប់​និស្សិត​កម្រិត​បរិញ្ញាបត្រ​នៅតាម​សាកល​វិទ្យាល័យ​ចំនួន១៦ ក្នុងរាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សាគ្នាអំពីបញ្ហាបរិស្ថាន ដោយផ្តោតលើវិស័យកិច្ចគាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាព។ គោលបំណងនៃកិច្ចផ្តួចផ្តើមនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់យុវជនក្នុងការជជែកវែកញែក និងស្វែងរកលទ្ធផលសិក្សាស្រាវជ្រាវថ្មីៗអំពីបញ្ហាបរិស្ថាន ដែលជាគុណតម្លៃដល់ការចែករំលែកចំណេះដឹងនិងព័ត៌មានដល់សាធារណជន។ពិធីបើកនៃការប្រកួតវគ្គដំបូង បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៦ខែកញ្ញា ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន(CJCC) ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ប្រធានបទនៃការជជែកពិភាក្សាក្នុងវគ្គដំបូងនេះ គឺទាក់ទងនឹងកិច្ចគាំពារបរិស្ថាន លើប្រធានបទ ១)ការប្រើប្រាស់ថង់ប្លាស្ទិក គួរ​ត្រូវ​ហាមឃាត់, ២)ផលិតផលជជុះ គួរត្រូវហាមនាំចូលប្រទេសកម្ពុជា។

ថ្លែងក្នុងឱកាសនេះ ​ឯកឧត្ត​ម​ សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «វេទិកានេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ឱ្យនិស្សិតបានបញ្ចេញនូវមតិទស្សនៈ និងយោបល់ទាក់ទងនឹងវិស័យបរិស្ថាន។ ការចូលរួមចំណែករបស់ប្អូនៗនិស្សិត មានភាពចាំបាច់ណាស់ក្នុងកិច្ចការពារបរិស្ថាន ដើម្បីធ្វើអោយប្រទេសជាតិទាំងមូលទទួលបាននូវបរិស្ថានស្អាត»







អត្ថបទដែលទាក់ទង

12 April 2018
            នៅថ្ងៃពុធ ៤រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាណែនាំស្តីពី «បទពិសោធន៍ទំនើបកម្មសាលាមេត្រីបរិស្ថានកម្ពុជា»...

16 March 2018
              ថ្ងៃទី៩-១០ខែមីនា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយ មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល​បាន​រៀបចំ​ស្តង់​ពិព័រណ៍​នៅ​ក្នុង​ពិធី​បុណ្យទន្លេ​លើកទី៤​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល...

29 December 2017
ក្រសួងបរិស្ថាន បាន​​រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីក្រោម​ប្រធាន​បទ «តោះ​ទៅរាំ​នៅភ្នំ​​បូកគោ​»​...