ប្រវត្តិគម្រោង
11 September 2017

            គម្រោងថ្នាក់តំបន់ “​​ផ្សព្វផ្សាយស្ដីពី បច្ចេកទេស​ដ៏ប្រសើរដែលអាចរកបាន (BAT) និង​ការប្រតិបត្តិ​បរិស្ថាន​ដ៏ប្រសើរ (BEP) ចំពោះសកម្មភាពដុតតាមទីវាល​ដើម្បីឆ្លើយតប​តាម អនុសញ្ញា​ស្ដុក​ខុម​ស្ដីពី​សារធាតុ​បំពុល​សរីរាង្គមិនងាយបំបែកធាតុ (POPs)” ត្រូវបាន​អនុញ្ញាត​ដោយ​​ស្ថាប័ន​សម្របសម្រួល​បរិស្ថាន​សកល កាល​ពីខែ​មិនា​ ឆ្នាំ២០១៥​ ហើយ​បាន​ដាក់​ដំណើរការ​​​ក្នុង​សិក្ខាសាលា​នៅទីក្រុង​ភ្នំ​ពេញ​ ប្រទេស​កម្ពុជា​ ដែល​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែ​ឧសភា ឆ្នាំ​២០១៥។ កម្ពុជា​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​៥ (កម្ពុជា​ ឡាវ ម៉ុងហ្គោលី ភីលីពីន និង​វៀតណាម) ដែលត្រូវ​បាន​ជ្រើសរើស​សម្រាប់​អនុវត្តគម្រោង។​
           
គោលបំណងសំខាន់​របស់​គម្រោង​គឺ បង្កើត​ប្រព័ន្ធគ្រប់គ្រងសំណល់​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បី​កាត់​បន្ថយ​ការ​បំភាយ UPOPs ដោយ​ណែនាំ​នៅបច្ចេកទេស​ដ៏​ប្រសើរ​ដែល​អាច​រក​បាន (BAT) និង​ការប្រតិបត្តិ​បរិស្ថាន​ដ៏ប្រសើរ (BEP)  ក្នុង​ប្រភព​ដុត​​តាមទីវាល​ និង​សម្រេច​បាន​ការ​កាត់​បន្ថយប្រមាណ​ ៩០% នៃ​ ការបញ្ចេញ​ PCDD/PCDF សព្វថ្ងៃ​នៅ​ទីតាំង​​សាកល្បង​នៃ​ប្រទេស​សមាជិក​ ជាពិសេស​កម្ពុជា​។ ផ្នែក​មួយ​នៃ​គម្រោង​គឺ​ បង្កើន​ការយល់​ដឹង​ពី​ហានិភ័យ និង​គ្រោះថ្នាក់​ដែល​ទាក់​ទង​នឹង UPOPs និង​សាធាតុពុល​ផ្សេងទៀត​ដែល​បញ្ចេញ​កំឡុងពេល​ចំហេះ​នៃ​សំណល់ និង​ សំណល់​កសិកម្ម។​  
           ​​​
ផ្នែកទាំង៥នៃ​គម្រោង​រួមមាន៖
          
I.             ធ្វើឱ្យ​ច្បាប់​ប្រសើរឡើង
           II.           
ពង្រឹងស្ថាប័ន
          
III.          ផ្សព្វផ្សាយសកម្មភាពក្នុង​ទីតាំង​សាកល្បង
          
IV.          អប់រំ និងការបង្កើនការយល់ដឹង
           V.           
តាមដាន និង​វាយតម្លៃ
         
នាយកដ្ឋានអប់រំបរិស្ថាន​ នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន​ អនុវត្ត​​ផ្នែក​ទី៤នៃ គម្រោង​ ដែល​នឹង​ចូលរួម​ក្នុង​កម្មវិធីចំនួន​២សំខាន់ៗគឺ៖
                    សកម្មភាពទី១៖ យុទ្ធនាការបង្កើនការយល់ដឹង
                    សកម្មភាពទី២៖ កម្មវិធីអប់រំនានា