ពិធីប្រកាសជ័យលាភីសម្រាប់រូបថត និងរូបគំនូរក្រោមប្រធានបទបរិស្ថាន
27 September 2016

កាលពីថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ​២០១៦ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន ក្រោមជំនួយរបស់អង្គការ UNIDO (United Nations Industrial Development Organization) បានរៀបចំ​ កម្មវិធីប្រកួតថតរូប និងគូរគំនូរក្រោមប្រធានបទបរិស្ថាន ហើយ​បានស្វែងរកជ័យលាភីឃើញហើយ។ សូមអបអរសាទរចំពោះម្ចាស់ជ័យលាភីថតរូប បានទៅលើប្អូន អៀ អ៊ុនសុវត្ថិ និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំណែកឯជ័យលាភីគូរគំនូ បានទៅលើប្អូន ផាត អេលិតកតណា សិស្សសាលា Kent Ridge International School​ រូបថត និង​រូបគំនូរ​ជ័យលាភីនឹង​ត្រូវបញ្ជូន​ទៅចូលរួមការ​ប្រកួតថ្នាក់​ តំបន់ជាមួយ​ប្រទេសចំនួនបួនទៀតគឺ ប្រទេសហ្វីលីពីន រៀតណាម ម៉ុងហ្គោល និងប្រទេសឡាវ។



អត្ថបទដែលទាក់ទង

12 April 2018
            នៅថ្ងៃពុធ ៤រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាណែនាំស្តីពី «បទពិសោធន៍ទំនើបកម្មសាលាមេត្រីបរិស្ថានកម្ពុជា»...

16 March 2018
              ថ្ងៃទី៩-១០ខែមីនា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយ មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល​បាន​រៀបចំ​ស្តង់​ពិព័រណ៍​នៅ​ក្នុង​ពិធី​បុណ្យទន្លេ​លើកទី៤​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល...

29 December 2017
ក្រសួងបរិស្ថាន បាន​​រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីក្រោម​ប្រធាន​បទ «តោះ​ទៅរាំ​នៅភ្នំ​​បូកគោ​»​...