ពីអគាកិច្ចសហប្រតិបត្តិការកមពុជា-កូរ៉េ នៃសាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយ អង្គការ UNIDO បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងមេរៀន ស្តីពីសារធាតុសរីរាង្គមិនងាយបំពែកធាតុ និងការអនុវត្តបច្ចេកវិទ្យាដ៍ប្រសើរដែលអាចរកបាន និងការការប្រតិបត្តិបរិស្ថានដ៍ប្រសើរក្នុងការគ្រប់គ្រងសំរាម/សំណល់រឹង នៃគម្រោងបញ្ឈប់ការដុតសំណល់តាមទីលំហ
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជួប បារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីជំនាញមកពីស្ថាប័ននពាក់ព័ន្ធ រួមមាន៖ ក្រសួងបរិស្ថាន សាកលវិទ្យាល៧យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យកសិកម្មចំការដូង វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងអង្គការដៃគូ សរុប៣០រូប។
កិច្ចប្រជុំនេះត្រួវបានប្រារព្ធធ្វើឡើងក្នុងគោលបំណង ប្រមូលធាតុចូលសំខាន់ៗដើម្បីកែរលម្អសៀវភៅមេរៀននេះឱ្យកាន់តែមានភាពល្អប្រសើរក្នុងការយកទៅប្រើប្រាស់សម្រាប់មុខវិជ្ជាបរិស្ថានថ្នាក់សាកលវិទ្យាល័យ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តមជួប បារីស៍ បានលើកឡើងថា ការដុតសំណល់តាមទីលំហគឺជាទម្លាប់ដែលមានតាំងពីដូនតាយើង ដោយពួកគាត់មិនបានដឹងអំពីផលប៉ះពាល់របស់វា ដូចនេះយើងត្រូវរៀបចំមេរៀននេះឡើងដើម្បីបញ្ជ្រាបការយល់ដឹង ដល់សិស្ស និស្សិតឱ្យបានយល់ដឹង និងចូលរួមបញ្ឈប់រាល់សកម្មភាពដុតតាមទីលំហស្របទៅតាមអនុសញ្ញាស្តុកខូម។