កិច្ចប្រជុំពិគ្រោះលើសេក្តីព្រាងមេរៀន ស្តីពី សារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ និងការអនុវត្តន៍បច្ចេកវិទ្យាដ៏ប្រសើរដែលអាចរកបាន និងការប្រតិបត្តិបរិស្ថានដ៏ប្រសើរ ក្នុងការគ្រប់គ្រងសំរាម/សំណល់រឹង
01 September 2019

ពីអគាកិច្ចសហប្រតិបត្តិការកមពុជា-កូរ៉េ នៃសាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយ អង្គការ UNIDO បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងមេរៀន ស្តីពីសារធាតុសរីរាង្គមិនងាយបំពែកធាតុ និងការអនុវត្តបច្ចេកវិទ្យាដ៍ប្រសើរដែលអាចរកបាន និងការការប្រតិបត្តិបរិស្ថានដ៍ប្រសើរក្នុងការគ្រប់គ្រងសំរាម/សំណល់រឹង នៃគម្រោងបញ្ឈប់ការដុតសំណល់តាមទីលំហ
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជួប បារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីជំនាញមកពីស្ថាប័ននពាក់ព័ន្ធ រួមមាន៖ ក្រសួងបរិស្ថាន សាកលវិទ្យាល៧យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យកសិកម្មចំការដូង វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងអង្គការដៃគូ សរុប៣០រូប។
កិច្ចប្រជុំនេះត្រួវបានប្រារព្ធធ្វើឡើងក្នុងគោលបំណង ប្រមូលធាតុចូលសំខាន់ៗដើម្បីកែរលម្អសៀវភៅមេរៀននេះឱ្យកាន់តែមានភាពល្អប្រសើរក្នុងការយកទៅប្រើប្រាស់សម្រាប់មុខវិជ្ជាបរិស្ថានថ្នាក់សាកលវិទ្យាល័យ។​
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តមជួប បារីស៍ បានលើកឡើងថា ការដុតសំណល់តាមទីលំហគឺជាទម្លាប់ដែលមានតាំងពីដូនតាយើង ដោយពួកគាត់មិនបានដឹងអំពីផលប៉ះពាល់របស់វា ដូចនេះយើងត្រូវរៀបចំមេរៀននេះឡើងដើម្បីបញ្ជ្រាបការយល់ដឹង ដល់សិស្ស និស្សិតឱ្យបានយល់ដឹង និងចូលរួមបញ្ឈប់រាល់សកម្មភាពដុតតាមទីលំហស្របទៅតាមអនុសញ្ញាស្តុកខូម។



អត្ថបទដែលទាក់ទង

05 September 2019
នៅថ្ងៃទី០៣-០៤ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយអង្គការ UNIDO រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «បច្ចេកទេសចម្រុះក្នុងការគ្រប់គ្រងសំរាម ឫសំណល់រឹង» នៅខេត្តបាត់ដំបង ដោយមានអ្នកចូលរួមពីស្ថាប័ននានាក្នុងខេត្តបាត់ដំប...

28 March 2019
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...

25 March 2019
 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO...