នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO ស្តីពី ការបញ្ឃប់សកម្មភាពដុតតាមទីវាល (POPs) បានធ្វើយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថាន ស្តីពី "ផលប៉ះពាលបណ្តាលមកពីការចោលសំណល់រឹង សំរាមចំពោះសុខភាព និងបរិស្ថាន" ដែលធ្វើឡើងនៅសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ខេត្តបាត់ដំបង។ ដោយមានការចូលរួមពីអភិបាលរងក្រុង ចៅសង្កាត់ យុវជនសសយកខេត្ត មន្ត្រីមន្ទីរបរិស្ថានខេត្ត តំណាងអង្គាដៃគូ មន្ត្រីសាលាក្រុង ប្រម៉ាន១២០នាក់។ យុទ្ធនាការនេះបានធ្វើសកម្មភាពបែកចែកក្រុមជាពីរក្រុមដោយកក្រុមទី១ ទៅសង្កាត់វត្តគរ និងក្រុមទី២ទៅសង្កាត់អូរម៉ាល់ ដើររើសសំរាម និងអប់រំប្រជាជននៅក្នុងសង្កាត់អំពីការគ្រប់សំណល់រឹង និងសំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការដុតតាមទីវាល ឫកប់ក្នុងដីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន។