ដំំណើរទស្សនៈកិច្ច់លោកស្រី កាមេឡា សេនទីណូ (Carmela CENTENO) មន្រ្តីអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO)
28 February 2019

កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី កាមេឡា សេនទីណូ (Camela CENTENO) មន្ត្រីអភវឌ្ឍផ្នែកឧស្សាហកម្មនៃអង្គការអភិវឌ្ឍឧស្សាហកម្មប្រជាជាតិ (UNIDO) បានធ្វើទស្សនៈកិច្ចទៅកាន់ខេត្តបាត់ដំបង អមដោយក្រុមការងារក្រសួងបរិស្ថាន។ ទសស្សនៈកិច្ចនេះមានគោលបំណងសិក្សាពីវឌ្ឍនភាពគម្រោង «បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិបរិស្ថានដ៏ល្អប្រសើរ (BEP) ចំពោះសកម្មភាពដុតតាមទីវាល ដើម្បីឆ្លើយតបតាមអនុសញ្ញាស្តុកខុមស្តីពី សារធាតុបំពុលសរិរាង្គមិនងាយបំបែកធាតុ (POPs)» នៅកម្ពុជា។

ក្នុកំឡុងពេលដំណើទស្សនៈកិច្ចនេះផងដែរ លោកស្រី កាមេឡា សេនទីណូ (Camela CENTENO) និងក្រុមការងារក្រសួងបរិស្ថាន បានជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងអំពីកិច្ចសហការអនុវត្តយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថានស្តីពី «ផលប៉ះពាល់បណ្តាលមកពីការចោលសំណល់/សំរាមចំពោះសុខភាព និងបរិស្ថាន» និងការបំពាក់បរិក្ខារកែច្នៃសំរាមនៅតីលានចាក់សំរាម ខេត្តបាត់ដំបង។ ក្រុមការងារក៏បានទស្សនៈកិច្ចនៅទីលានចាក់សំរាមខេត្តបាត់ដំបងផងដែរ។


អត្ថបទដែលទាក់ទង

05 September 2019
នៅថ្ងៃទី០៣-០៤ ខែកញ្ញា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយអង្គការ UNIDO រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «បច្ចេកទេសចម្រុះក្នុងការគ្រប់គ្រងសំរាម ឫសំណល់រឹង» នៅខេត្តបាត់ដំបង ដោយមានអ្នកចូលរួមពីស្ថាប័ននានាក្នុងខេត្តបាត់ដំប...

01 September 2019
ពីអគាកិច្ចសហប្រតិបត្តិការកមពុជា-កូរ៉េ នៃសាកលវិទ្យាល័យភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយ អង្គការ UNIDO បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងមេរៀន ស្តីពីសារធាតុសរីរាង្គមិនងាយបំពែកធាតុ និងការអនុវត្តបច្ចេកវិទ្យាដ៍ប្រសើរដែលអាចរកបាន...

28 March 2019
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...