ជំនួបពិភាក្សាជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ពាក់ព័ន្ធការរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថានស្តីពី «ផលប៉ះពាល់បណ្តាលពីការចោលសំណល់រឹង/សំរាមចំពោះសុខភាព និងបរិស្ថាន» នៅទីរួមខេត្តបាត់ដំបង
18 February 2019

 
កាលពីថ្ងៃទី៣១ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំក្រុមការងារបំពេញបេសកកម្មទៅកាន់ខេត្តបាត់ដំបង ដើម្បីជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង ព្រមទាំងតំណាងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត អំពីការរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថានស្តីពី «ផលប៉ះពាល់បណ្តាលពីការចោលសំណល់រឹង ឫសំរាមចំពោះសុខភាព និងបរិស្ថាន»។ 
 បេសកកម្មខាងលើ មានគោលបំណងសំខាន់ៗពីរ គឺទី១. ដើម្បីកំណត់ទីកន្លែង ឫសង្កាត់ក្នុងក្រុងបាត់ដំបងដើម្បីរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថាន ២. កំណត់ទីតាំង/ចំណុចឡើងបង្គោលប៉ាណូ និងស្លាសញ្ញាអប់រំបរិស្ថានស្តីពីការគ្រប់គ្រងសំណល់នៅទីប្រជុំជនមួយចំនួននៅទីរួមខេត្តបាត់ដំបង។ ជាលទ្ធផលថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័នបានគាំទ្រ និងចូលរួមក្នុងយុទ្ធនាការខាងលើ ដើម្បីធ្វើឱ្យខេត្តបាត់ដំបងជាខេត្តគំរូលើការទុកដាកើសំណល់ និងសំរាមក្នុងទីប្រជុំជន ដើម្បីធានានូវសុខភាពមនុស្ស និងបរិស្ថាន។រូបភាព៖ លោកជំទាវ ងិន លីណា ដឹកនាំកិច្ចប្រជុំ
 

អត្ថបទដែលទាក់ទង

30 November 2019
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងមេរៀនអប់រំបរិស្ថានសម្រាប់កុមារតូច ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។ កម្មវិធីត្រូវបានអញ្ជើញចូលរួមដោយនាយកដ្ឋាន...

18 December 2019
កាលពីថ្ងទី១៦ ខែធ្នូ ឆ្នាំ២០១៩ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការកាត់បន្ថយប្លាស្ទិកដោយប្រើកន្រ្តកបរិស្ថាន នៅទីរួមខេត្តបាត់ដំបង ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អជ្ញាធរដែនដី អាជីវករ...

22 September 2019
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩  លោកជំទាវ ងិន លីណា អគ្គនាយក ចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំសកម្មភាពសម្អាតបរិស្ថាន និងអប់រំបរិស្ថាន នៅតំបន់ជុំវិញភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដោយមានការចូលរួមពីសិល្បៈករ ...