វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «មេរៀន និងផ្ទំាងរូបភាពអប់រំស្តីពីការប្រែប្រួលអកាសធាតុ»
29 January 2019

 នៅថ្ងៃពុធ ៤-៥កើត ខែបុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី៩-១០ ខែនករា ឆ្នាំ​២០១៩​ នាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «មេរៀន និងផ្ទាំងរូបភាពអប់រំស្តីពីការប្រែប្រួលអកាសធាតុ» នៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រួ មន្ត្រីរាជការ អង្គការ និងស្ថាប័នពាក់ព័ន្ធសរុបចំនួន១៣០ នាក់។ 

វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទ ៥ សំខាន់រួមមាន៖ ១) បរិយាកាសភពផែនដី ២) ការប្រែប្រួលអាកាសធាតុ ៣)ផលប៉ះពាល់ពីការប្រែប្រួលអកាសធាតុ ៤) ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ៥) ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ តំណាងនាយកដ្ឋានអប់រំបរិស្ថានបានធ្វើបទបង្ហាញស្តីពីការចួលរួមកាត់បន្ថយការប្រែប្រួលអកាសធាតុ តាមរយៈការអនុវត្តសកម្មភាពងាយៗ របស់បុគ្គល សហគមន៍ និងថ្នាក់តំបន់។ វិធីសាស្រ្តងាយៗដែលយើងអាចចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ការបញ្ឃប់ការដុតសំណល់ផ្លាស្ទិកតាមទីវាល និងសកម្មភាពផ្សេងដែលអាចបំភាយឧស្ម័នផ្ទះកញ្ចក់ទៅលើបរិយាកាសភពផែនដី។ គួរបញ្ជាក់ផងដែរ ការដុតសំណល់នៅទីចំហរ មិនត្រឹមតែចូលរួមបង្ករឱ្យមានការប្រែប្រួលអកាសធាតុប៉ុណ្ណោះទេ តែវាអាចបង្ករប៉ះពាល់ទៅលើសុខភាពមនុស្ស និងបរិស្ថានផងដែរ។ 

អត្ថបទដែលទាក់ទង

28 March 2019
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...

25 March 2019
 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO...

25 March 2019
 នៅព្រឹកថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០១៩នៅអនុវិទ្យាល័យដំរីស ខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន ជាមួយ​គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEP)​ចំពោះ​សកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តប​តាម​ អនុសញ្ញាស្ដុក​ខុម​ស្ដីពី​សារធាតុ​ពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ (POPs)...