សិក្ខាសាលាស្តីពី «ការចែករំលែកបទបិសោធន៍ការអនុវត្តន៍គោលការណ៍ 3Rs»
29 January 2019

 
នៅខេត្តមណ្ឌលគិរីកាលពីថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថានបានរៀបចំសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ការអនុវត្តន៍គោលការណ៍ 3Rs» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រសួង-មន្ទីរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ចំនួន ៨០នាក់។ 

សិក្ខាសាលានេះមានរយៈពេល០១ថ្ងៃ និងបានបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗ ចំនួន​០២គឺ (១) ការអប់រំបរិស្ថាន និងការកែប្រែឥរិយាបថលើការគ្រប់គ្រងសំរាម (២) ការគ្រប់គ្រងសំរាម សំណល់​​រឹង​ទីប្រជុំជន ដែលរួមមានស្ថានភាពទូទៅនៃសំរាម សំណល់រឹងទីប្រជុំជន ច្បាប់ និងបទដ្ឋាន​ផ្សេងៗ​ក្នុងការ​គ្រប់គ្រងសំណល់រឹង និងការចូលរួមអនុវត្តគោលការណ៍ 3Rs តាមរយៈការកាត់បន្ថយការ ការ​ប្រើ​ប្រាស់​ឡើងវិញ និងការកែច្នៃឡើងវិញ។

ការអនុវត្តគោលការណ៍ 3Rs គឺជាកត្តាចាំបាច់ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកដែលបង្កឱ្យមានការបំពុលបរិស្ថានទឹក បរិស្ថានដី បរិស្ថានខ្យល់ និងជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។ ដោយបានចូលរួមធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះ មន្ត្រីនាយកដ្ឋានអប់រំបរិស្ថាន បានពន្យល់អំពីផលប៉ះពាល់ពីសំណល់ផ្លាស្ទិក និងជម្រើសដ៏ល្អប្រសើរក្នុងការកាត់បន្ថយបរិស្ថានផ្លាស្ទិកនៅកម្ពុជាតាមរយៈការអនុវត្តគោលការណ៍3Rs ជៀសវាងការការយកសំណល់ប្លាស្ទីកទំាងនោះទៅដុតនៅទីចំំហរដែលបង្ករឱ្យមានផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពមនុស្ស និងបរិស្ថាន។ 


អត្ថបទដែលទាក់ទង

28 March 2019
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...

25 March 2019
 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO...

25 March 2019
 នៅព្រឹកថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០១៩នៅអនុវិទ្យាល័យដំរីស ខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន ជាមួយ​គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEP)​ចំពោះ​សកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តប​តាម​ អនុសញ្ញាស្ដុក​ខុម​ស្ដីពី​សារធាតុ​ពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ (POPs)...