វេទិការយុវជនជជែកពិភាក្សាពីបរិស្ថាន ប្រធានបទ «កម្ពុជាគួរពង្រឹងការចាត់វិធានបញ្ឍប់ការដុតសំណល់នៅទីចំហរ»
28 January 2019


 នៅថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ​២០១៨​ នាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថាន បានរៀបចំវេទិការយុវជនជជែកពិភាក្សាពីបរិស្ថាន ក្រោមប្រធានបទ «កម្ពុជាគួរពង្រឹងការចាត់វិធានការបញ្ឍប់ការដុតសំណល់នៅទីចំហរ» នៅអគារសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដោយមានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រួ សាស្រ្តាចារ្យ មន្ត្រីរាជការ អង្គការ និងស្ថាប័នពាក់ព័ន្ធសរុបចំនួន១៥៤ នាក់។ ការជជែកពិភាក្សានេះគឺធ្វើឡើងក្នុងវគ្គជម្រុះដំបូងដោយសាកលវិទ្យាកម្ពុជា (ក្រុមស្រប) ប្រកួតជាមួយវិទ្យាស្ថានបច្ចេកវិទ្យា (ក្រុមបដិសេធ) 

ប្រធានបទដែលត្រូវបានលើកយកជជែកពិភាក្សានេះ គឺជាផ្នែកទី៤ នៃ​គម្រោង​ផ្សព្វផ្សាយ​ស្ដីពី​ បច្ចេកទេស​ដ៏​ប្រសើរ​ដែលអាច​រកបាន (BATs) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEPs) ចំពោះ​សកម្មភាព​ដុតតាម​ទីវាល​ដើម្បី​ឆ្លើយ​តបតាម​ អនុសញ្ញា​ស្ដុកខុម​ស្ដីពី​សារធាតុ​​បំពុលសរីរាង្គ​មិនងាយ​បំបែក​ធាតុ​ (POPs)។ នៅក្នុងការជជែកដេញដោល ក្រុមនីមួយៗបានលើកទឡ្ហីករ និងអំណះអំណាងតាមបែបវិទ្យាសាស្រ្តដែលមានខ្លឹមសារសំខាន់ៗដែល​ត្រូវយ​ក​មកបង្ហាញរួមមាន ផល​ប៉ះពាល់​នៃការដុតសំណល់​នៅតាម​ទីវាល​(ការបញ្ចេញ​សារធាតុ​ឌីអុកស៊ីន​ និង​សារធាតុហ្វូរ៉ាន) សកម្មភាព/ទង្វើដោយអចេតនា​ និង​ការ​សាយ​ភាយ​ នៃ​ការបំពុល​សារធាតុ​សរីរាង្គ​មិន​ងាយ​​បំបែកបាន​ និង​ការគ្រប់គ្រង​សំណល់​រឹង​នៅកម្ពុជា។

អត្ថបទដែលទាក់ទង

28 March 2019
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...

25 March 2019
 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO...

25 March 2019
 នៅព្រឹកថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០១៩នៅអនុវិទ្យាល័យដំរីស ខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន ជាមួយ​គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEP)​ចំពោះ​សកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តប​តាម​ អនុសញ្ញាស្ដុក​ខុម​ស្ដីពី​សារធាតុ​ពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ (POPs)...