សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “​ផលប៉ះពាល់នៃការដុត​សំណល់​តាម​ទីវាលមកលើ​សុខភាពមនុស្ស និង​បរិស្ថាន” ត្រូវបានរៀបចំឡើងដោយ​ក្រសួងបរិស្ថាន​
27 April 2018

កាលពីថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ​២០១៨​ ផ្នែកទី៤ នៃ​គម្រោង​ផ្សព្វផ្សាយ​ស្ដីពី​ បច្ចេកទេស​ដ៏​ប្រសើរ​ដែលអាច​រកបាន (BATs) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEPs) ចំពោះ​សកម្មភាព​ដុតតាម​ទីវាល​ដើម្បី​ឆ្លើយ​តបតាម​ អនុសញ្ញា​ស្ដុកខុម​ស្ដីពី​សារធាតុ​​បំពុលសរីរាង្គ​មិនងាយ​បំបែក​ធាតុ​ (POPs) តាមរយៈនាយកដ្ឋានអប់រំបរិស្ថាន ក្រសួងបរិស្ថាន បាន​រៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី “​ផលប៉ះពាល់នៃការដុត​សំណល់​តាម​ទីវាលមកលើ​សុខភាពមនុស្ស និង​បរិស្ថាន” នៅ​សណ្ឋាគារមណ្ឌលគិរី រាជធានីភ្នំពេញ។ អ្នកចូលរួម​ក្នុង​សិក្ខាសាលាបណ្ដុះបណ្ដាលនេះ​អញ្ជើញមកពី​ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានី­­­-ខេត្ត ​អាជ្ញាធរ​ដែនដី និង​បណ្ដាក្រសួងពាក់ព័ន្ធប្រមាណ ១០០នាក់។

ប្រធានបទសំខាន់ៗដែល​ត្រូវយ​ក​មកបង្ហាញរួមមាន ផល​ប៉ះពាល់​នៃការដុតសំណល់​នៅតាម​ទីវាល​(ការបញ្ចេញ​សារធាតុ​ឌីអុកស៊ីន​ និង​សារធាតុហ្វូរ៉ាន) សកម្មភាព/ទង្វើដោយអចេតនា​ និង​ការ​សាយ​ភាយ​ នៃ​ការបំពុល​សារធាតុ​សរីរាង្គ​មិន​ងាយ​​បំបែកបាន​ និង​ការគ្រប់គ្រង​សំណល់​រឹង​នៅកម្ពុជា។ល។​ ជាងនេះទៅទៀត​ យុវជនមកពី​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ដ​សុខាភិបាល ​ក៏​បាន​ធ្វើ​បទបង្ហាញ​ស្ដីពីការ​បោះបង់ចោល​សំណល់​នៃ​ទីប្រជុំជន (បញ្ហា ដំណោះស្រាយ និង​អនុសាសន៍) ផងដែរ។






អត្ថបទដែលទាក់ទង

28 February 2019
កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី កាមេឡា សេនទីណូ (Camela CENTENO) មន្ត្រីអភវឌ្ឍផ្នែកឧស្សាហកម្មនៃអង្គការអភិវឌ្ឍឧស្សាហកម្មប្រជាជាតិ (UNIDO) បានធ្វើទស្សនៈកិច្ចទៅកាន់ខេត្តបាត់ដំបង អមដោយក្រុមការងារក្រសួងបរិស្ថាន...

18 February 2019
 កាលពីថ្ងៃទី៣១ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានដឹកនាំក្រុមការងារបំពេញបេសកកម្មទៅកាន់ខេត្តបាត់ដំបង ដើម្បីជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង ព្រមទាំងតំណាងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត អំពីការរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយបរិស្ថានស្តីពី...

29 January 2019
 នៅថ្ងៃពុធ ៤-៥កើត ខែបុស្ស ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ថ្ងៃ​ទី៩-១០ ខែនករា ឆ្នាំ​២០១៩​ នាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «មេរៀន និងផ្ទាំងរូបភាពអប់រំស្តីពីការប្រែប្រួលអកាសធាតុ» នៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រួ មន្ត្រីរាជការ អង្គការ និងស្ថាប័នពាក់ព័ន្ធសរុបចំនួន...