វគ្គ​បណ្តុះបណ្តាល ស្តីពី «បញ្ហាប្រឈមនៃសំណល់ប្លាស្ទិក និងកាត់បន្ថយការបំពុលដោយប្លាស្ទិក» ត្រូវបាន​រៀបចំ​ឡើង
24 April 2018

      នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅវិទ្យាល័យពាមរក៍ ភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង វគ្គ​បណ្តុះបណ្តាល ស្តីពី «បញ្ហាប្រឈមនៃសំណល់ប្លាស្ទិក និងកាត់បន្ថយការបំពុលដោយប្លាស្ទិក» ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​សាធារណៈជន​ ពី​ផល​ប៉ះពាល់​នៃ​សំណល់​ប្លាស្ទិក​លើ​សុខភាព​មនុស្ស និង​បរិស្ថាន។ វគ្គបណ្ដុះបណ្ដាលនេះ​មាន​ការ​អញ្ជើញចូលរួម​ពីយុវជន​សហភាព​សហព័ន្ធ​​កម្ពុជា​ យុវជន​កាយរឹទ្ធិកម្ពុជា និង​យុវជនកាកបាទប្រហមកម្ពុជា​​ប្រមាណ​ ២០០នាក់។ នៅក្នុង​វគ្គបណ្ដុះបណ្ដាលនេះ​ បទបង្ហាញស្ដីពី “​ការដុតតាមទីវាល”​ ត្រូវបាន​បង្ហាញ​ដោយ​​លោក រស់ បណ្ដុស អ្នកគាំទ្រគម្រោងផ្នែកទី៤ នៃ​គម្រោង​ផ្សព្វផ្សាយ​ស្ដីពី បច្ចេកទេស​ដ៏ល្អប្រសើរដែលអាចរកបាន (BAT) និង​ការ​ប្រតិបត្តិបរិស្ថានដ៏ល្អប្រសើរ​ (BET) ចំពោះសកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តបតាម​អនុសញ្ញាស្ដុកខុមស្ដីពី សារធាតុបំពុលសរីរាង្គមិនងាយ​បំបែកធាតុ (POPs)។ ខ្លឹមសារនៃ​បទបង្ហាញ​​រួមមាន៖

  • ​​​បានបង្ហាញពីខ្លឹមសារ/អត្ថន័យនៃប្លាស្ទិក
  • ស្ថានភាពនៃការកើនឡើងប្លាស្ទិកនៅក្នុងពិភពលោក ដោយនៅឆ្នាំ២០១៧ ប្លាស្ទិកបានកើនឡើងដល់ ៨.៣ ពាន់លានតោន និងឈានដល់ ៣៤ ពាន់លានតោននៅឆ្នាំ២០៥០។ នៅឆ្នាំ២០៥០នេះប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ។
  • ផលប៉ះពាល់មកលើបរិស្ថាន និងសុខភាពមនុស្ស បណ្តាលមកពីការចោលសំរាមខុសច្បាប់ទាំងពីរយ៉ាងខាងលើ។ ប្រសិនបើសំរាមត្រូវបានចោលពាសវាលពាសកាល​ ឬចូលទន្លេ​ វាអាចក្លាយជាម៊ីក្រូប្លាស្ទិក ដែលនៅចុងបញ្ចប់នឹងត្រូវចូលក្នុងខ្លួនមនុស្សវិញ តាមរយៈការបរិភោគអាហារ។




   




អត្ថបទដែលទាក់ទង

28 March 2019
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...

25 March 2019
 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO...

25 March 2019
 នៅព្រឹកថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០១៩នៅអនុវិទ្យាល័យដំរីស ខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន ជាមួយ​គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEP)​ចំពោះ​សកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តប​តាម​ អនុសញ្ញាស្ដុក​ខុម​ស្ដីពី​សារធាតុ​ពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ (POPs)...