អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ចូលរួមតាំងបង្ហាញសមិទ្ធផលនៅក្នុងពិធីបុណ្យ,ទន្លេលើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល
16 March 2018

              ថ្ងៃទី៩-១០ខែមីនា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយ មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល​បាន​រៀបចំ​ស្តង់​ពិព័រណ៍​នៅ​ក្នុង​ពិធី​បុណ្យទន្លេ​លើកទី៤​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល និងមាន​ការចូលរួម​តាំង​សមិទ្ធផល ​ពី​នាយកដ្ឋាន​អភិរក្ស​តំបន់​ការពារ​ដីគោក​ខាងកើត នាយកដ្ឋានប្រែប្រួលអាកាសធាតុ នាយកដ្ឋាន​អភិរក្ស​ជីវៈចម្រុះ ​និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ផងដែរ។ សមិទ្ធផល តាំងពិព័រណ៍ សំខាន់ៗរួមមាន៖ សៀវភៅអប់រំបរិស្ថានសម្រាប់សិស្ស និង​គ្រូ សៀវភៅអប់រំបរិស្ថានទូទៅ សៀវភៅរឿងអប់រំបរិស្ថានខ្លី សៀវភៅគំនូរជីវចលកុមារ ទស្សាវដ្តី គម្រងឯកសាសត្វព្រៃ គម្រងឯកសាសត្វស្លាប ឈ្មោះអំបូរ និងប្រភេទរុក្ខជាតិ និងសត្វ ផែនការយុទ្ធសាស្រ្ត ផូស្ទ័រ ផ្ទាំងរូបភាពបញ្ឈរ សំណាកសត្វដំរី ខ្ទីង និង រូបសត្វពាក់ដោយមនុស្សទាំងប្រាំ ខ្លា ដំរី ស្វា ទន្សោង ខ្លាឃ្មុំ។

              
គោលបំណងនៃការតាំងពិព័រណ៍គឺ១).បញ្ជូនសារអប់រំបរិស្ថានដល់សាធារណជនទូទៅ ២). បញ្រ្ជាប់​ការងារ​អប់រំ និងលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការបង្ហាញឱ្យឃើញនូវសមទ្ធិផលនានារបស់ក្រសួង ៣. បង្កើនឱកាសដល់យុវជន និងសាធារណជនចូលរួមជាមួយសិក្សាស្វែងយល់ជាមួយក្រសួងបរិស្ថាន លើកិច្ច​គាំពារ​បរិស្ថាន ការការពារអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍន៍ដោយចីរភាព។ ស្តង់ពិព័រណ៍ចំណេះដឹងបរិស្ថាន ក្រសួងបរិស្ថាន បានដំណើរការដោយភាពទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជន សិស្សានុសិស្ស គ្រូបង្រៀន និងមហាជនផ្សេងៗ។ក្រុមការងារក៏មានបង្កើតកម្មវិធីកំសាន្ត ឆ្លើយសំណួរខ្លីយករង្វាន់ ថតរូប​អនុស្សាវរីយ៍​ និងមនុស្សរូបសត្វ ដើម្បី​បង្កើនចំណេះដឹងបរិស្ថានតាមបែបកំសាន្ត។​​ 



​​  

អត្ថបទដែលទាក់ទង

12 April 2018
            នៅថ្ងៃពុធ ៤រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាណែនាំស្តីពី «បទពិសោធន៍ទំនើបកម្មសាលាមេត្រីបរិស្ថានកម្ពុជា»...

29 December 2017
ក្រសួងបរិស្ថាន បាន​​រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីក្រោម​ប្រធាន​បទ «តោះ​ទៅរាំ​នៅភ្នំ​​បូកគោ​»​...

24 November 2017
ខេត្តកំពង់ចាម៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពីការអប់រំបរិស្ថានសម្រាប់គរុសិស្ស...