ផ្នែក​ទី៤ នៃ​គម្រោង​ផ្សព្វផ្សាយ​ស្ដីពី​ បច្ចេកទេស​ដ៏​ប្រសើរ​ដែលអាច​រកបាន (BATs) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEPs) ចំពោះ​សកម្មភាព​ដុតតាម​ទីវាល​ដើម្បី​ឆ្លើយ​តបតាម​ អនុសញ្ញា​ស្ដុកខុម​ស្ដីពី​សារធាតុ​បំពុលសរីរាង្គ​មិនងាយ​បំបែក​ធាតុ​ (POPs) បាន​ជួបប្រជុំជាមួយ​ លោក​ស្រី Carmela CENTENO ប្រធានគម្រោង​ UNIDO
24 January 2018

ផ្នែក​ទី៤ នៃ​គម្រោង​ផ្សព្វផ្សាយ​ស្ដីពី​ បច្ចេកទេស​ដ៏​ប្រសើរ​ដែលអាច​រកបាន (BATs) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEPs) ចំពោះ​សកម្មភាព​ដុតតាម​ទីវាល​ដើម្បី​ឆ្លើយ​តបតាម​ អនុសញ្ញា​ស្ដុកខុម​ស្ដីពី​សារធាតុ​បំពុលសរីរាង្គ​មិនងាយ​បំបែក​ធាតុ​ (POPs) បាន​ជួបប្រជុំជាមួយ​ លោក​ស្រី Carmela CENTENO ប្រធានគម្រោង​ UNIDO ស្ដីពី​វឌ្ឍនៈភាពគម្រោងនៅថ្ងៃទី២២​ ខែមករា ឆ្នាំ​២០១៨ នៅទីស្ដីការក្រសួងបរិស្ថាន​​។

អំឡុងពេលកិច្ច​ប្រជុំ​ លោក ជៀប ប៊ុនអៀង អ្នក​ដឹកនាំ​គម្រោង​ បាន​ធ្វើបទបង្ហាញ​ស្ដីពី​លទ្ធផល​គម្រោង និង​បញ្ហាប្រឈម​របស់គម្រោង។ ជាងនេះទៅទៀត លោក​ រស់​ បណ្ដុស​ អ្នកគាំទ្របច្ចេកទេស​គម្រោង​ បាន​ធ្វើបទបង្ហាញបន្ថែមទៅលើ​លទ្ធផលគម្រោង សកម្មភាពបន្ត និង​សំណូមពរមួយចំនួន។

ចុងបញ្ចប់នៃកិច្ចប្រជុំ លោក​ស្រី Carmela CENTENO ពិតជាពេញចិត្ត​ទៅ​​នឹង​លទ្ធផល​គម្រោង​ដែល​សម្រេច​បាន ហើយ​លោក​ស្រី​បានសាទរជាមួយ​នឹង​ការអនុវត្ត​គម្រោង​របស់​ក្រុមការងារ​ផ្នែកទី៤។

​ ​​  

អត្ថបទដែលទាក់ទង

28 March 2019
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...

25 March 2019
 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO...

25 March 2019
 នៅព្រឹកថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០១៩នៅអនុវិទ្យាល័យដំរីស ខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន ជាមួយ​គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEP)​ចំពោះ​សកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តប​តាម​ អនុសញ្ញាស្ដុក​ខុម​ស្ដីពី​សារធាតុ​ពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ (POPs)...