នាយកដ្ឋាន​គ្រប់គ្រង​សំណល់គ្រោះ​ថ្នាក់​បាន​រៀបចំ​សិក្ខាសាលាពិគ្រោះយោបល់​ស្ដីពី​ ​សេចក្ដីព្រាង​គោលការណ៍​​ណែនាំ
09 January 2018

 នាយកដ្ឋាន​គ្រប់គ្រង​សំណល់គ្រោះ​ថ្នាក់​បាន​រៀបចំ​សិក្ខាសាលាពិគ្រោះយោបល់​ស្ដីពី​ ​សេចក្ដីព្រាង​គោលការណ៍​​ណែនាំ​បច្ចេកទេស​ ស្ដីពី​ការគ្រប់គ្រង​សំណល់​ និង​ទីលានចាក់សំណល់​ដោយ​អនុវត្ត​នូវ​បច្ចេកទេស​ដ៏ប្រសើរ​ដែល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិបរិស្ថានដ៏​ប្រសើរ (BEP)​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-កូរ៉េ កាល​ពីថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧។ គោល​បំណងសំខាន់ៗ​របស់​សិក្ខាសាលាពិគ្រោះយោបល់​នេះ​គឺ៖
- បង្ហាញ​ពី​សេចក្ដីព្រាងចុងក្រោយ​នៃ​គោលការណ៍​​​​ណែនាំបច្ចេកទេស​ ស្ដីពី​ការគ្រប់គ្រង​សំណល់​ និង​ទីលានចាក់សំណល់​ដោយ​អនុវត្ត​នូវ​បច្ចេកទេស​ដ៏ប្រសើរ​ដែល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិបរិស្ថានដ៏​ប្រសើរ (BEP)
- ​បង្ហាញ​ពី​យន្តការហិរញ្ញប្បទាន​ និង​ប្រព័ន្ធលើកទឹកចិត្ត​ និង​ មេរៀនសម្រាប់​ប្រើប្រាស់ដែល​បង្ហាញ​ពី​យន្តការ​ហិរញ្ញប្បទាន​ និង​ប្រព័ន្ធលើកទឹកចិត្តលើ​ការគ្រប់គ្រង​សំរាមសម្រាប់​​អ្នក​ពាក់ព័ន្ធ។
សិក្ខានេះ​មាន​សកម្មភាព​ដូចជា៖- សុន្ទរកថាបើករបស់ឯកឧត្តម​ ហេង ណារេត អគ្គនាយក​គាំពាបរិស្ថាន​
- បទបង្ហាញ​ការគ្រប់គ្រង​សំណល់​ និង​ទីលានចាក់សំណល់​ដោយ​អនុវត្ត​នូវ​បច្ចេកទេស​ដ៏ប្រសើរ​ដែល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិបរិស្ថានដ៏​ប្រសើរ (BEP)
- បទ​បង្ហាញ​ពី​យន្តការហិរញ្ញប្បទាន​ និង​ប្រព័ន្ធលើកទឹកចិត្ត
- សំណួរ ចម្លើយ និង​អនុសាសន៍
- បិទសិក្ខាសាលា

អត្ថបទដែលទាក់ទង

28 March 2019
 ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គចំណេះដឹង និងព័ត៌មាន បរិស្ថាន  សហការជាមួយអង្គការ UNIDO បាន រៀបចំយុទ្ធនាការ អប់រំនិងផ្សព្វផ្សាយបរិស្ថានក្រោមប្រធានបទស្តីពី "ផលប៉ះពាល់បណ្តាលមកពី ការចោលសំរាមសំណល់រឹង ចំពោះសុខភាព នឹងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន...

25 March 2019
 នៅថ្ងៃទី១៩ ខែមីនា ​ឆ្នាំ២០១៩ នាយកដ្ឋានអប់រំបរិស្ថាន ក្រោមគម្រោងផ្សព្វផ្សាយស្តីពី បច្ចេកទេសដ៏ប្រសើរដែលអាចរកបាន (BAT) និងការប្រតិបត្តិដ៍ប្រសើរ (BEP) របស់អង្គការ UNIDO...

25 March 2019
 នៅព្រឹកថ្ងៃទី១៨ ខែមីនា ​ឆ្នាំ២០១៩នៅអនុវិទ្យាល័យដំរីស ខេត្តបាត់ដំបង នាយកដ្ឋានអប់រំបរិស្ថាន ជាមួយ​គម្រោង​ផ្សព្វផ្សាយស្ដីពី​ បច្ចេកទេស​ដ៏ប្រសើ​រដែ​ល​អាច​រកបាន​ (BAT) និង​ការ​ប្រតិបត្តិ​បរិស្ថាន​ដ៏​ប្រសើរ​ (BEP)​ចំពោះ​សកម្មភាព​ដុត​តាម​ទីវាល​ដើម្បី​ឆ្លើយ​តប​តាម​ អនុសញ្ញាស្ដុក​ខុម​ស្ដីពី​សារធាតុ​ពុល​សរីរាង្គ​មិន​ងាយ​បំបែក​ធាតុ (POPs)...