ក្រសួងបរិស្ថាន បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីក្រោមប្រធានបទ «តោះទៅរាំនៅភ្នំបូកគោ» នៅ តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត
29 December 2017

ក្រសួងបរិស្ថាន បាន​​រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីក្រោម​ប្រធាន​បទ «តោះ​ទៅរាំ​នៅភ្នំ​​បូកគោ​»​ នៅ​ តំបន់​ឧទ្យានជាតិ​ព្រះមុនីវង្សបូកគោ ខេត្ត​កំពត កាល​ពីថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​២០១៧។ កម្មវិធី​ប្រគុំ​តន្ត្រីនេះ​មាន​​គោលបំណងដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ស្តីពី​បរិស្ថាន​ដល់​សាធារណៈជន តាមរយៈ​ការ​សន្ទនា​របស់​ពិធីករ​ ពិធីការនី តារាចម្រៀង ក្នុងបទចម្រៀង​នៃកម្មវីធី​ប្រគុំតន្រ្តី ការសម្តែង​ឈុតកំប្លែង​ខ្លីអំពី​បរិស្ថាន ក៏ដូចជាការដើរបង្ហាញម៉ូតសំលៀកបំពាក់កែច្នៃ និង ដើម្បីចូលរួម​បម្រើ​ការ​កម្សាន្ត​សប្បាយ​ឱ្យ​កាន់​តែ​សម្បូរ​បែប​ជូន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​​​​​​​ជាតិ-អន្តរជាតិ នៅតំបន់​ឧទ្យានជាតិព្រះមុវង្សបូកគោ ដែល​ជាតំបន់​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិដ៏ពិសិដ្ឋ ជាពិសេស​បង្ហាញ​ពី​សន្ដិភាព​ពេញលេញ​ និង​ការ​អភិវឌ្ឍរបស់​ព្រះ​រាជាណាចក្រ​កម្ពុជា។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ​
មានសកម្មភាពសំខាន់ៗ ដូចជា៖
១) ​តាំង​បង្ហាញ​ឯកសារ​អប់រំ​បរិស្ថាន​ សៀវភៅរឿងខ្លីៗ ផ្ទាំងផុសស្ទ័រ បដាបរិស្ថាន ផលិតផលផលិតដោយដៃ និង​វីឌីអូ​ខ្លីៗ​ដែល​បង្ហាញ​ពី​សកម្មភាពការងារអប់រំបរិស្ថាន ក៏ដូចបាន​បង្ហាញ​ពី​សមិទ្ធិផល​ការ​ងារ​របស់​ក្រសួង​បរិស្ថាន​ដែល​បាន​អនុវត្ត​កន្លងមក
២) បានលេងល្បែង សំណួរ
-ចម្លើយ បរិស្ថាន មាន​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​បាន​ចូលរួម​លេង
៣)បានចែកជូនសៀវភៅអប់រំបរិស្ថាន ដល់​សធារណៈជន ក្នុងនោះមានសិស្សានុសិស្សមួយ ចំនួន​ផងដែរ

៤)បានបង្ហាញរូបសត្វព្រៃ
និង​ការ​ថត​រូបជាអនុស្សាវរីយ៍ ដើម្បីជាការលើកកម្ពស់ការយល់ដឹង បណ្តុះ​មនសិការស្រលាញ់ និង​ការ​ចូលរួ​ម​ថែរក្សា​សត្វព្រៃទៅថ្ងៃអនាគត។





អត្ថបទដែលទាក់ទង

08 September 2017
                ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានអប់រំបរិស្ថាន នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន​បាន​រៀបចំ​ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សា​អំពីបញ្ហា​បរិស្ថាន​ ឆ្នាំ​២០១៧” វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ...

31 August 2017
             ក្រសួងបរិស្ថាន បានកំពុង​រៀបចំ​ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សា​អំពីបញ្ហា​បរិស្ថាន​ ឆ្នាំ​២០១៧”...

14 October 2016
ក្រសួងបរិស្ថាន បានកំពុងរៀបចំវេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ២០១៦ ដែលជា​ព្រឹត្តិការណ៍​ដំបូង​បង្អស់​និងក្នុង​ទ្រង់ទ្រាយ​ធំ​សម្រាប់​និស្សិត...