នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពីការអប់រំបរិស្ថានសម្រាប់គរុសិស្ស
24 November 2017

ខេត្តកំពង់ចាម៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពីការអប់រំបរិស្ថានសម្រាប់គរុសិស្ស នៅសាលាគរុកោសល្យ​ និងវិក្រឹតការខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការនៃក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ  និងគរុសិស្សសរុប២០០នាក់។ សិក្ខាសាលានេះមានគោលបំណងពង្រឹងចំណេះដឹង បរិស្ថានដល់គរុសិស្ស ដើម្បីឱ្យពួកគាត់យកចំណេះដឹងបរិស្ថានទាំងអស់ទៅបង្រៀនបន្តដល់សិស្សានុសិស្ស នៅពេលដែលពួកគាត់ក្លាយជាគ្រូបង្រៀននាពេលដ៏ខ្លីខាងមុខ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវអគ្គនាយក បានជម្រុញឱ្យគរុសិស្សទាំងអស់ដែលកំពុងសិក្សានៅទីនេះ ខិតខំប្រឹងប្រែង រៀនសូត្រ និងក្លាយជាបុគ្គលបរិស្ថាន ដើម្បីប្រែក្លាយប្រទេសរបស់យើងមានភាពស្រស់ស្អាត និងបៃតង។




អត្ថបទដែលទាក់ទង

12 April 2018
            នៅថ្ងៃពុធ ៤រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាណែនាំស្តីពី «បទពិសោធន៍ទំនើបកម្មសាលាមេត្រីបរិស្ថានកម្ពុជា»...

16 March 2018
              ថ្ងៃទី៩-១០ខែមីនា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយ មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល​បាន​រៀបចំ​ស្តង់​ពិព័រណ៍​នៅ​ក្នុង​ពិធី​បុណ្យទន្លេ​លើកទី៤​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល...

29 December 2017
ក្រសួងបរិស្ថាន បាន​​រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីក្រោម​ប្រធាន​បទ «តោះ​ទៅរាំ​នៅភ្នំ​​បូកគោ​»​...