“វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧” វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
08 September 2017

                ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នាយកដ្ឋានអប់រំបរិស្ថាន នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន​បាន​រៀបចំ​ វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សា​អំពីបញ្ហា​បរិស្ថាន​ ឆ្នាំ​២០១៧វគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយ​មាន​និស្សិត​​អញ្ជើញ​មក​ពី​៨គ្រឹះស្ថាន​ឧត្តមសិក្សា​ ​ប្រកួតលើ​ប្រធានបទ​ផ្សេងៗគ្នា​។ ​ជា​លទ្ធផល​​ មាន​និស្សិត​ចំនួន សាកលវិទ្យាល័យ​ និង​១វិទ្យាស្ថាន​បាន​ទទួលជ័យជំនះក្នុង​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រនេះ​ ហើយពួកគេ​នឹង​ត្រៀម​ខ្លួនចូលរួម​ប្រកួតវគ្គផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ២០១៧ នៅ​ស្ថានីយ៍​ទូរទស្សន៍ជាតិ​កម្ពុជា​ លើ​ប្រធាន​បទរួមមាន៖  
              - ការអនុវត្តច្បាប់គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការការពារធនធានធម្មជាតិ

              - ទម្លាប់នៃការដុតសំណល់នៅទីចំហរ គួរតែត្រូវបញ្ឈប់

                    - ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន




អត្ថបទដែលទាក់ទង

12 April 2018
            នៅថ្ងៃពុធ ៤រោច ខែចេត្រ នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាណែនាំស្តីពី «បទពិសោធន៍ទំនើបកម្មសាលាមេត្រីបរិស្ថានកម្ពុជា»...

16 March 2018
              ថ្ងៃទី៩-១០ខែមីនា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នាយកដ្ឋានអប់រំបរិស្ថាន បានសហការជាមួយ មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល​បាន​រៀបចំ​ស្តង់​ពិព័រណ៍​នៅ​ក្នុង​ពិធី​បុណ្យទន្លេ​លើកទី៤​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល...

29 December 2017
ក្រសួងបរិស្ថាន បាន​​រៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីក្រោម​ប្រធាន​បទ «តោះ​ទៅរាំ​នៅភ្នំ​​បូកគោ​»​...