ក្រសួងបរិស្ថាន បានកំពុងរៀបចំ “វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧” ដោយមាននិស្សិតចំនួន១៤ សាកលវិទ្យាល័យ និងវិទ្យាស្ថាន មកពីរាជធានីភ្នំពេញ និងខេត្ត ប្រកួតលើ៧ប្រធានបទផ្សេងៗគ្នា។ វេទិកាយុវជនឆ្នើមថ្នាក់ជាតិនេះ បែងចែកជា៣វគ្គសំខាន់ៗរួមមាន វគ្គដំបូង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ ដោយឡែកវគ្គដំបូង បានធ្វើឡើងកាលធ្វើថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC។ ជាលទ្ធផល មាននិស្សិតចំនួន៨ សាកលវិទ្យាល័យ បានទទួលជ័យជំនះក្នុងវគ្គដំបូង ហើយនឹងត្រៀមខ្លួនប្រកួតលើប្រធានបទចំនួន៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការប្រសួងបរិស្ថាន។
ការប្រកួតវគ្គដំបូងនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់និស្សិតទាំងអស់ក្នុងការស្វែងរកចំណុចគាំទ្រ នឹងបដិសេធលើប្រធានបទ និងបានបង្ហាញពីការចូលរួមថែរក្សា និងការពារ
បរិស្ថាន ផងដែរ។